ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ ខ្សែ ប្រវែងប្រមាណ ៣២គីឡូម៉ែត្រ និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្ដបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងក្តីអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ នៅក្នុងទីអារាមវត្តបារាយណ៍ដ៏មានវ័យចំណាស់ប្រមាណ ៨៥ មួយនេះ។ សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ កើតឡើងពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងការសាងសង់ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនលោកតាលោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ … Continue reading ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍជាតិ